PARAMATHABUDDHI DHARMA បរមត្ថពុទ្ធិ បរមត្ថធម៌ អធិប្បាយ បរមត្ថធម៌ដោយសង្ខេប ជាភាសាខ្មែរអង់គ្លេសនិងបារាំង

អធិប្បាយបរមត្ថធម៌វគ្គ PARAMATHA DHARMA part
រូបមន្តព្រះសាស្ដាត្រាស់ដឹង។ធម៌ទាំងឡាយមានហេតុនិងបច្ច័យ។ធម៌ណាកើតជាធម្មតាធម៌នោះរលត់ទៅវិញជាធម្មតា។ អនិច្ចំ ទុក្ខំ អនត្តា។បដិច្ចសមុប្បាទធម៌។នេះមាននេះក៏មាន នេះមិនមាននេះក៏មិនមាន។បរមត្ថធម៌ គឺ ចិត្ត១២១ ចេតសិក ៥២ រូប ២៨ ឬ បញ្ចខន្ធ(រូបខន្ធ សញ្ញាខន្ធ វេទនាខន្ធ សង្ខារខន្ធ វិញ្ញាខន្ឋ)ឬ នាមធម៌ធាតុដឹងនិងរូបធម៌ធាតុមិនដឹង។ បញ្ចក្ខន្ធ (សត្វបុគ្គលដោយសន្មត់ )កើតនិងរលត់ជាបច្ច័យឲ្យបញ្ចខន្ធ ថ្មីកើតរលត់បន្តគ្នាយ៉ាងឆាប់រហ័សពុំមានខាងដើមនិងមិនមានទីបញ្ចប់ វិលវល់ក្នុងកាមភព រូបភព អរូបភព គឺជាវដ្តសង្សារ អាចហៅម្យ៉ាងទៀតគឺ កិលេសវដ្តៈ កម្មវដ្ត វិបាកវដ្ត ពាក្យនេះមិនមានអ្វីក្រៅអំពីបដិច្ច សមុប្បាទធម៌ដោយសង្ខេប គឺកិលេសជាបច្ច័យឲ្យមានកម្មឯចំណែកកម្មជាបច្ច័យឲ្យមានវិបាក វិបាកជាបច្ច័យឲ្យមាន កិលេស កិលេសជាបច្ច័យឲ្យមាន កម្ម កម្មជាបច្ច័យឲ្យមាន វិបាក។បន្តបន្ទាប់គ្នាដូចជាដើរនៅជុំវិញរង្វង់មូល។
ផ្លែឈើមើលភ្លាមមិនអាចដឹងការផ្លាស់ប្ដូរកែទុកច្រើនថ្ងៃទើបដឹងមានការផ្លាស់ប្រូ។បិដកលេខ ៣១៦០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវបដិច្ចសមុប្បាទធម៌ផង [ការកើតឡើងនៃហេតុ ព្រោះអាស្រ័យគ្នា ក្នុងទីនេះ សំដៅយកបច្ច័យ មានអវិជ្ជាជាដើម។] នូវបដិច្ចសមុប្បន្នធម៌ [សភាវធម៌ ដែលកើតឡើងហើយ ព្រោះអាស្រ័យបច្ច័យ។] ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវសេចក្តីនោះ ចូរយកចិត្តទុកដាក់ ដោយប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
៦១] ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បាទធម៌ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ជរា មរណៈកើតមាន ព្រោះជាតិជាបច្ច័យ ព្រះតថាគត កើតឡើងក្តី ព្រះតថាគត មិនទាន់កើតឡើងក្តី ធាតុ [សភាពនៃធម៌ ដែលជាតួបច្ច័យ ហៅថា ធាតុ។] នោះ ធម្មដ្ឋិតិ [ធម៌កើតឡើងអំពីបច្ច័យ អាស្រ័យគ្នា ហើយឋិតនៅ ហៅថា ធម្មដ្ឋិតិ។] នោះ ធម្មនិយាម [បច្ច័យដែលកំណត់នូវធម៌ ហៅថា ធម្មនិយាម។] នោះ ឥទប្បច្ច័យ [បច្ច័យនៃធម៌ មានជរាមរណៈ ជាដើមនេះ ហៅថា ឥទប្បច្ច័យ។] នោះ តែងឋិតនៅជាធម្មតា តថាគត ត្រាស់ដឹង យល់ច្បាស់នូវបច្ច័យនោះ លុះត្រាស់ដឹង យល់ច្បាស់ហើយ ទើបប្រាប់សំដែង ពន្យល់ តែងតាំង បើកបង្ហាញ ចែករលែក ធ្វើឲ្យរាក់ ហើយប្រាប់ថែមថា អ្នកទាំងឡាយ ចូរមើលចុះ។ ម្នាលភិក្ខុទាំងឡាយ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។បេ។ ម្នាលភិក្ខុទាំងឡាយ ជាតិកើតមាន ព្រោះភពជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ព្រះតថាគតកើតឡើងក្តី ព្រះតថាគតមិនទាន់កើតឡើងក្តី ធាតុនោះ ធម្មដ្ឋិតិនោះ ធម្មនិយាមនោះ ឥទប្បច្ច័យនោះ តែងឋិតនៅជាធម្មតា តថាគត ត្រាស់ដឹង យល់ច្បាស់ នូវបច្ច័យនោះ លុះត្រាស់ដឹង យល់ច្បាស់ហើយ ទើបប្រាប់ សំដែង ពន្យល់ តែងតាំង បើកបង្ហាញ ចែករំលែក ធ្វើឲ្យរាក់ ហើយប្រាប់ថែមថា អ្នកទាំងឡាយ ចូរមើលចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ជារបស់ពិត ទៀតទាត់ មិនប្រែប្រួល មានសភាវៈនេះជាបច្ច័យ ក្នុងធម៌នោះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិច្ចសមុប្បាទធម៌ ដោយប្រការដូច្នេះឯង។
៦២] ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បន្នធម៌ទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ជរាមរណៈ មិនទៀង ជាធម្មជាតដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតិតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ជាតិ មិនទៀង ជាធម្មជាតិដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតិតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភព មិនទៀង ជាសភាវៈដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាសភាវៈតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ឧបាទាន។បេ។ ម្នាលភិក្ខុទាំងឡាយ តណ្ហា… ម្នាលភិក្ខុទាំងឡាយ វេទនា… ម្នាលភិក្ខុទាំងឡាយ ផស្សៈ… ម្នាលភិក្ខុទាំងឡាយ សឡាយតនៈ… ម្នាលភិក្ខុទាំងឡាយ នាមរូប… ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ… ម្នាលភិក្ខុទាំងឡាយ អវិជ្ជា មិនទៀង ជាធម្មជាតិដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតិតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងនេះហៅថា បដិច្ចសមុប្បន្នធម៌។
៦៣] ម្នាលភិក្ខុទាំងឡាយ កាលណា អរិយសាវ័កបានឃើញ នូវបដិច្ចសមុប្បាទធម៌នេះផង នូវបដិច្ចសមុប្បន្នធម៌នេះផង ដោយប្រពៃ ដោយប្រាជ្ញា ដ៏ឧត្តម តាមពិត អរិយសាវ័កនោះ នឹងពិចារណារកទីបំផុតខាងដើម គឺខន្ធក្នុងអតីតកាលថា អាត្មាអញ បានកើតហើយក្នុងអតីតកាលដែរឬហ្ន៎ អាត្មាអញ មិនបានកើតក្នុងអតីតកាលទេឬហ្ន៎ អាត្មាអញបានកើតហើយក្នុងអតីតកាល ដូចម្តេចហ្ន៎ អាត្មាអញ បានកើតហើយក្នុងអតីតកាល ដោយប្រការដូចម្តេចហ្ន៎ អាត្មាអញកើតជាអ្វី ហើយបានកើតជាអ្វី ក្នុងអតីតកាលហ្ន៎ ដូច្នេះក្តី ពិចារណារកនូវទីបំផុតខាងចុង គឺខន្ធក្នុងអនាគតកាលថា អាត្មាអញ នឹងកើតក្នុងអនាគតកាលដែរឬហ្ន៎ អាត្មាអញ នឹងមិនកើតក្នុងអនាគតកាលទេឬហ្ន៎ អាត្មាអញ នឹងកើតក្នុងអនាគតកាល ដូចម្តេចហ្ន៎ អាត្មាអញ នឹងកើតក្នុងអនាគតកាល ដោយប្រការដូចម្តេចហ្ន៎ អាត្មាអញ នឹងកើតជាអ្វី ហើយកើតជាអ្វី ទៅក្នុងអនាគតកាលហ្ន៎ ដូច្នេះក្តី នឹងមានសេចក្តីងឿងឆ្ងល់ ចំពោះខន្ធខាងក្នុង (ខន្ធរបស់ខ្លួន) ក្នុងបច្ចុប្បន្នកាលឥឡូវនេះថា អាត្មាអញ មានដែរឬហ្ន៎ អាត្មាអញ មិនមានទេឬហ្ន៎ អាត្មាអញ មានដូចម្តេចហ្ន៎ អាត្មាអញ មានដោយប្រការដូចម្តេចទៅហ្ន៎ សត្វនេះមកពីណាហ្ន៎ សត្វនោះនឹងទៅកើតក្នុងទីណាហ្ន៎ ដូច្នេះក្តី ហេតុនេះ រមែងមិនមានឡើយ ដំណើរនោះ តើព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថា ព្រះអរិយសាវ័កបានឃើញ នូវបដិច្ចសមុប្បាទធម៌នេះផង នូវបដិច្ចសមុប្បន្នធម៌នេះផង ដោយប្រពៃ ដោយប្រាជ្ញាដ៏ឧត្តមតាមពិត។ ចប់សូត្រទី១០។
🙏🙏🙏🪷🌄អត្ថាធិប្បាយសង្ខេបមេត្តាកុំច្រឡំពាក្យ ជាបច្ច័យ និងពាក្យ អាស្រ័យបច្ច័យប្រជុំតាក់តែង
១ ម្នាលភិក្ខុទាំងឡាយ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។បេ។ ម្នាលភិក្ខុទាំងឡាយ ជាតិកើតមាន ព្រោះភពជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។
ព្រះតថាគតបានសម្ដែងមានន័យថា នេះមាន នេះក៏មាន ដោយសារបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ជារបស់ពិត ទៀតទាត់ មិនប្រែប្រួល មានសភាវៈនេះជាបច្ច័យ ក្នុងធម៌នោះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិច្ចសមុប្បាទធម៌ ដោយប្រការដូច្នេះឯង។(សម្ដែងមិនទាន់អស់សេចកី្ត)
២ ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បន្នធម៌ទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ជរាមរណៈ មិនទៀង ជាធម្មជាតដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតិតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។មានន័យថា
ធម្មជាតិមានធម្មជាតិនេះក៏មានដោយសារមានបច្ច័យតាក់តែង ធម្មជាតិនោះមិនទៀង បើមានបច្ច័យធម្មជាតិកើតបើអស់បច្ច័យធម្មជាតិរលត់។មិនមានសត្វមិនមានបុគ្គលមានតែធម្មជាតិដែលជាធម្មជាតិមានបន្តគ្នាតែមិនទៀងកើតរលត់ដោយសារហេតុនិងបច្ច័យ
ដូច្នេះក្តីហេតុនេះរមែងមិនមានឡើយ ដំណើរនោះ តើព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថា ព្រះអរិយសាវ័កបានឃើញ នូវបដិច្ចសមុប្បាទធម៌នេះផង(ធម៌នេះមានធម៌នេះក៏មាន) នូវបដិច្ចសមុប្បន្នធម៌នេះផង(ធម៌នេះមានធម៌នេះក៏មាន ធម៌ទាំងឡាយមានហេតុនិងបច្ច័យជាធម៌មិនទៀង។ម្នាលភិក្ខុទាំងឡាយ អវិជ្ជា មិនទៀង ជាធម្មជាតិដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតិតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងនេះហៅថា បដិច្ចសមុប្បន្នធម៌។) ដោយប្រពៃ ដោយប្រាជ្ញាដ៏ឧត្តមតាមពិត។ ចប់សូត្រទី១០។
សំណួរសម្រាប់ចម្រើនបញ្ញា ក្នុងបដិច្ចសមុប្បាទ ធម៌យើងឃើញតែមួយជុំ គឺបដិសន្ធិពីក្មេងនិងមរណៈនៅពេលចាស់។
តាមការពិតធម៌នេះវិលជុំវិញរាប់សែនកោដដងខាងក្នុងមួយផ្ទាល់ដៃ ដែលជាហេតុនិងបច្ច័យឲ្យមាន ទុក្ខសច្ចៈនិង សមុទ្ទយៈសច្ចៈសំណួរសួរថាតើនៅកន្លែងណា ដែលជាកិលេស ជាកម្ម ជាវិបាក ទុក្ខសច្ចៈ សមុទ្ទយសច្ចៈ?
ចម្លើយ
អវិជ្ជា គឺកិលេស ជាបច្ច័យឲ្យកើត សង្ខារគឺកម្ម សង្ខារបច្ច័យឲ្យ មានវិញ្ញាណជាវិបាក មកដល់ តណ្ហា ជាសមុទ្ទយសច្ចៈ រហូតដល់ទីបំផុត ចុតិ បដិសន្ធិ ។គ្រប់ចិត្តទាំងអស់មិនមានចិត្តណាដែលកើតមិនរលត់ទ្រាំមិនបានដែលជាទុកសច្ចៈ។
